រសៀល​នេះ​នឹងមានកិច្ចប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​សម្តេច ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង កាលពី​ព្រឹក​មិញ​នេះ​ថា នៅ​រសៀល​នេះ​នឹងមាន​កិច្ចប្រជុំ​មួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
​សម្តេច​ថ្លែង​បញ្ជាក់ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​នឹង​ត្រូវធ្វើ​វិសោធនកម្ម​នោះ ត្រូវ​កំណត់ថា ប្រធាន ឬ​អនុប្រធាន​គណបក្សនយោបាយ​ណា​ជា​ទណ្ឌិត ឬ​មាន​ពិរុទ្ធ គឺ​មិនអាច​ឈរឈ្មោះ​ធ្វើជា​ប្រធាន​ឬ​អនុប្រធាន​គណបក្សនយោបាយ​ណាមួយ​ឡើយ​។​
​សម្តេច ហ៊ុន សែន បាន​បន្ថែមថា ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ​យក​លំនាំ​តាមច្បាប់​នៅក្នុង​ប្រទេស​ថៃ ដោយ​កំណត់​គណបក្សនយោបាយ​ណា​ដែល​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ត្រូវ​រំលាយចោល​តែម្តង ហើយ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ថែមទៀត​៕

fn-2017-02-02-10-00-08-0fn-2017-02-02-10-00-21-1