ជិះ​ម៉ូតូ​ទៅសុំ​ច្បាប់​មើល​ឪពុក​វះ​ដល់​ពាក់កណ្ដាល​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2017 ក+ ក-

​ភ្នំពេញ​៖​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ និង​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក្រោយ​ពេលដែល​ពួកនាង កំពុង​ជិះ​ម៉ូតូឌុប​គ្នា ស្រាប់​តែមាន​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង បើក​លឿន​ដូច​ហោះ​ជែង​យានយន្ត​នៅ​ខាង មុខ​ក្នុងទិសដៅ​ច្រាស់​គ្នា​បុក​ពេញទំហឹង បន្ទាប់មក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ទៅ​បាត់ស្រមោល​។​
​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​កំណាត់​ផ្លូវ​៦០​ម៉ែត ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​កម្មការិនី​រងគ្រោះ​ខាងលើ​នោះ អ្នកស្លាប់​ឈ្មោះ ប៉ុន​មាស សុគន្ធា​ធា​រី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​អង្គ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្ដាល ចំណែក​អ្នករងរបួស​ធ្ងន់​មានឈ្មោះ ស៊ិន សុធា អាយុ​១៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​ដូចគ្នា​ស្នាក់​ជាមួយគ្នា និង​ត្រូវជា​មិត្តភក្ដិ​នឹង​គ្នា​ផងដែរ​។​
​តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នាងរង​គ្រោះ​ដែល​ស្លាប់ មានធុរៈ​ឪពុក​មាន​ជម្ងឺ​ត្រូវ វះកាត់​នៅ​មន្ទីរពេទ្យ ហើយ​នាង​បាន​ពឹង​ឲ្យ​មិត្តភក្ដិ ជូនទៅ​រោងចក្រ​កាត់ដេរ​អាមេរិកកាំង នៅក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​នោះដែរ ដែល​នាង​ធ្វើការ ដើម្បី​សុំច្បាប់​ឈប់សម្រាក​ទៅ​មើលថែ​ឪពុក ដោយ​នៅក្នុង​ខណៈនោះ​នាង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​1F-9493​។ ដោយបាន​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ពេលទៅដល់​ត្រង់ ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី លិចទៅ​កើត ជែង​យានយន្ត​នៅខាងមុខ ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល បោក​ទៅលើ​ថ្នល់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​មិត្តភក្ដិ​របស់​នាង រងរបួស​ធ្ងន់ធ្ងរ​។​
​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល មិនត្រូវ​បាន​គេ​ស្គាល់​ម៉ាក​នោះឡើយ បន្ទាប់មក​ជនរងគ្រោះ​ដែល​របួស ត្រូវបាន​បញ្ជូន​ទី​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត ដោយឡែក​សាកសព ត្រូវ​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

16469051_1828213494083879_1204099387_n16468635_1828213497417212_101235092_n16467207_1828213517417210_1637725663_n