ប្រធានាធិបតីមីយ៉ាន់ម៉ានឹងអញ្ជើញមកដល់កម្ពុជានៅម៉ោង១១ព្រឹកនេះ
រាជធានីភ្នំពេញ៖តាមការគ្រោងទុកប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ ៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី U Htin Kyaw និងភរិយា ព្រមជាមួយគណៈប្រតិភូរបស់លោក នឹងបំពេញកិច្ចការជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប៕