ប្លន់​អាជីវក​លក់​មាស​នៅ​ផ្សារ​ធំ​កំពង់ចាម​យក​អស់​ជិត​២​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2017 ក+ ក-

​ដោយ​៖​ដា​រ៉ា​
​កំពង់ចាម​៖​មាន​ករណី​ចោរឆក់​កាបូប អាជីវក​លក់​មាស ប្តូ​ប្រាក់ យីហោ សុខ លក្ខណា នៅ​ចំណុច ខាងលិច​ផ្សារ​ធំ លើ​ចិញ្ចើមផ្លូវ មុខផ្ទះ ស្ថិត​ក្នុងភូមិ​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម វេលា​ម៉ោង​៧ និង ២០​នាទី ព្រឹក​ថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០១៧​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​រថយន្ត ចេញពីផ្ទះ​នៅ សង្កាត់​វាលវង់ ដើម្បី​មក​លក់​មាស​ប្តូ​ប្រាក់​ដូច​រាល់ដង លុះដល់​ចំណុចកើតហេតុ មាន​ជនសង្ស័យ​៣​នាក់ ប្រុស​ទាំង​៣ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ តាម​ពីក្រោយ ពេលមកដល់​កន្លែងកើតហេតុ មុខ​ហាង​លក់​របស់​ជនរងគ្រោះ ដែលមាន​យីហោ សុខ លក្ខណា ក៍បាន​បើកទ្វា​រថយន្ត យក​កាបូប​ដែលមាន​ដាក់​គ្រឿង​អ​ល​ង្ក​កា និង​ប្រាក់ សំរាប់​វេរ និង​ដូរ​ប្រាក់ ដ់ើរចូល​ទៅក្នុង​ហាង​របស់ខ្លួន ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់​ដើរ​តាម​ក្រោយ ឆកយក​កាបូប​ជនរងគ្រោះ និង​ដក​អាវុធខ្លី​ភ្ជង់ គំរាម​មិន​ឲ្យ​ស្រែក រួច​ក៍​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។​
​តាម​ការបំភ្លឺ របស់​ជនរងគ្រោះ ឈ្មោះ សុខ លក្ខណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹងថា ខ្ញុំ​មក​លក់ដូរ ដូច​រាល់ដង ដោយ​មិនដឹងថា​មាន​ជនសង្ស័យ​តាម​ពីក្រោយ​ទេ សំភារៈ​ដែល​នៅក្នុង​កាបូប ដែល​ចោរឆក់​មាន​៖ ប្រាក់​ដុល្លារ​៣០០០ ប្រាក់រៀល ៤០០០០០០​រៀល​
គ្រឿងអលង្ការ​សរុប​៥០០០​ដុល្លារ ទូរស័ព្ទដៃ​៤​គ្រឿង សរុប​ប្រហែល ២​ម៉ឺន​ដុល្លារ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ កំលាំង​របស់លោក និង​កំលាំង​នគរបាល​ខេត្តកំពង់ចាម បានចេញ​ប្រតិ​ប​ត្ត​ការ​យ៉ាង​ក្តៅគគុក តែ​មិនទាន់បាន​ទទួលបាន​ល​ទ្ធ​ផល​នៅឡើយ​ទេ​៕

16507577_1829549440616951_2082116009_n16523356_1829549447283617_1677261587_o 16558378_1829549443950284_1859563037_n