បញ្ជូន​ប្រធាន​ស្នាក់ការ​អង្គការ​ការពារ​បរិស្ថាន​ទៅ​សាលា ដំបូង​ខេត្ត​ករណី​ដាក់​កុងត្រូលជជុះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2015 ក+ ក-

ខេត្តកំពត​៖ លោក​តឹក សែន ប្រធាន​ស្នាក់​ការការពារ​បរិស្ថាន ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត កំពត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ នេះ​ពាក់ព័ន្ធ​ករណី​ដាក់​កុងត្រូលជជុះ​ជំរិត​ទារប្រាក់​ពី​អ្នក រកស៊ី​ដឹកឈើ ។ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា លោក តឹក សែន ជា​ប្រធាន​ទីស្នាក់ការ អង្គការ​ការពារ​បរិ​ស្ថាន ដើម្បី​សិទ្ធិ​ពលរដ្ឋ​កម្ពុជា មាន​ទីស្នាក់ការ នៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​

ប្រភព​ដដែលឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ លោក​យី សុខឿន ប្រធាន​មន្ទីរ​អធិការកិច្ច ទំនាក់ទំនង​សភា ព្រឹទ្ធសភា​ខេត្តកំពត បាន​សហការ​ជាមួយ​កម្លាំង កងរាជអាវុធហត្ថ ស្រុក​ឈូក ចេញ​ល្បាត​រុករក និង​ត្រួតពិនិត្យ​កុងត្រូល អាណាធិបតេយ្យ តាម​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ ស្រុក​ឈូក រហូតដល់​ម៉ោង ០១​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ក៏បាន​ប្រទះ​ឈ្មោះ​តឹក សែន កំពុងតែ​ធ្វើ​សកម្មភាព ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ ដែល​កំពុង​ដឹកឈើ​តាម​គោយន្ត​កន្ត្រៃ​ចំនួន ២​ម៉ឺន​រៀល ក្រោយពី​សាកសួរ​រួច ក៏​ធ្វើ​ការឃាត់ និង​នាំខ្លួន មក​ឃុំ​បណ្តោះអាសន្ន នៅ​កង​រាជ អាវុធហត្ថ ស្រុក​ឈូក ហើយ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ក៏​បញ្ជូនបន្ត​មក​សាកសួរ នៅឯ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​។​

គួរ​បញ្ជាក់ថា ឈ្មោះ​តឹក សែន និង​សហការី បានដាក់​ទីស្នាក់ការ ខាងលើ​អស់​រយៈពេល​ជាង ០៦​ឆ្នាំ​មកហើយ អង្គការ​មួយ​នេះ តែងតែ​ដើរ​ធ្វើ​សកម្មភាព ជំរិត​ទារប្រាក់​ពី​ពួក​ប្រជាពលរដ្ឋ​រកស៊ី ដឹកឈើ​គ្រប់ រូបភាព នៅក្នុង​ភូមិសាស្ត្រ​នោះ ហើយ​ធ្លាប់មាន​កើតរឿង​ជាច្រើន​ករណី ជុំវិញ​នឹង​ការ ដាក់​កុងត្រូលជជុះ​នេះ រហូតមកដល់​ថ្ងៃ មុន​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ ដោយសារ​មាន​បាតុភាព​ច្រើន ទើប​លោក​អភិបាល​ខេត្តកំពត ខូ​យ ឃុន​ហ៊ួ​រ បាន​បិទ​ជា​ផ្លូវការ មិន​អនុញ្ញាត​ឲ្យ អង្គការ​មួយ​នេះ ធ្វើ​សកម្មភាព​បន្តទៅ​ទៀតឡើយ រួម​នឹង​អង្គការ​មួយចំនួន ផ្សេងទៀត​ផងដែរ​៕

​ï²mek27mek26