រឹបអូស​​ឈើ​ជាង​១០០​ដុំ ដែល​ឈ្មួញ​លាក់ទុក​បម្រុង​​នាំចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

​ខេត្តព្រះវិហារ​៖​ឈើ​ប្រភេទ​លេខ​១ ចំនួន​១៨៤​ដុំ ស្មើនឹង​ជាង​១៤​ម៉ែត្រគូប​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ឆែប ខេត្តព្រះវិហារ មាន​រដ្ឋបាល​ព្រៃឈើ​ឆែប សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃុំ​កំពង់​ស្រឡៅ និង​ឃុំ​ម្លូព្រៃ នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​ចុះ​ដកហូត​នៅ​ចំណុច​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប​។​
​ឈើ​ដែល​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​នេះ ជា​ឈើ​ដែល​ឈ្មួញ​ដឹក​យកទៅ​លាក់ទុក ក្នុងព្រៃ​ដី​សម្បទាន​សង្គមកិច្ច​មួយ​កន្លែង បម្រុង​លួច​នាំចេញ តែ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ទាន់ពេលវេលា​។​
​ក្រោយពី​ពិនិត្យ និង​វាស់វែង​រួច កម្លាំង​សមត្ថកិច្ច​បាន​ដឹកឈើ​ទាំងនោះ​យកមក​រក្សាទុក​នៅ​រដ្ឋ​បាល​ព្រៃឈើ​ឆែប ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

fn-2017-02-07-19-49-53-2fn-2017-02-07-19-49-52-1fn-2017-02-07-19-49-52-0