កូរ៉េខាងជើង​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

សេ​អ៊ូ​ល​៖​កូរ៉េខាងជើង​បានប្រកាស​ថា នឹង​បន្ត​បាញ់​បង្ហោះ​ផ្កាយរណប​បន្ថែមទៀត​នាពេល​ដ៏​ខ្លី​ខាងមុខនេះ បើទោះជា​កំពុង​ជាប់​ទណ្ឌកម្ម​ពី​សំណាក់​សហគមន៍​អន្តរជាតិ​យ៉ាងណាក៏ដោយ​។ នេះ​បើតាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun ។​
​សារព័ត៌មាន​ដដែល​បន្តថា ការបាញ់​បង្ហោះ​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប Kwangmyongsong-4 កាលពី​ឆ្នាំ​២០១៦ បាន​បង្ហាញថា កូរ៉េខាងជើង​កំពុង​ឆ្ពោះ​កាន់តែ​ជិត​ដល់​គោលបំណង​ចង់​ក្លាយជា​មហាអំណាច​ទី​អវកាស​មួយ​នឹង​គេ​ដែរ​ហើយ​។ សារព័ត៌មាន​ខាងលើ​បញ្ជាក់ថា «​យើង​បាន​នាំយក​ផ្កាយរណប​ចូលទៅ​កាន់​គន្លង​តារាវិថី ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​យើង​នឹង​បន្ត​បាញ់​បង្ហោះ​ផ្កាយរណប​ផ្សេងទៀត នាពេល​អា​នាគ​ត​ដ៏​ខ្លី​ខាងមុខនេះ​តាម​ការសម្រេច​របស់​គ​ណ​បក្ស​ពលករ​កូរ៉េខាងជើង​»​។
​ជុំវិញ​ការបាញ់​បង្ហោះ​ផ្កាយរណប​នេះដែរ ក្រុម​អ្នកជំនាញ​យល់ថា នេះ​គ្រាន់តែ​ជាការ​ធ្វើតេស្ដ​សាកល្បង​ដើម្បី​បិទបាំង​ពី​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​ឆ្ងាយ​ប៉ុណ្ណោះ​៕

fn-2017-02-07-14-59-56-0