ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋបាននិយាយនៅថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៧នេះថា បឹងបូរាណមួយកន្លែងមានឈ្មោះថាបឹងស្វាយជាតិស្ថិតក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានទំហំដី៦ហិកតា ពីដើមមកបឹងមួយនេះមានទឹកខួបប្រាំងខួបវស្សាមិនដែលដាច់ឡើយហើយប្រជាពលរដ្ឋក្នុងភូមិទាំងមូលអាស្រ័យផលប្រើប្រាស់ទឹកបឹងនេះទាំងអស់គ្នា តែក្រោយមកបឹងមានសភាពរាក់នឹងជួបគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់ផងនោះខាងអង្គការបានចំណាយលុយរាប់ម៉ឺនដុល្លារអោយពលរដ្ឋស្តាបានទឹកប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។
ពលរដ្ឋនិយាយទៀតថា៖អាជ្ញាធរភូមិ ឃុំរាំងកេសីនេះ មិនត្រឹមតែមិនបានថែរក្សាអភិរក្សបឹងបូរាណទុកអោយបានគង់វង្សនោះទេថែមទាំងបានឃុបឃិតគ្នាចាក់ដីលុបបឹងពុះជាឡូលក់ក្នុងរូបភាពផ្សេងៗជាលេសដើម្បីយកលុយចែកគ្នាទៀតផង។
ពាក់ព័ន្ធទៅនឹងបឹងបូរាណនេះដែរ លោក ម៉ិញ ភឿត ជាមេឃុំរាំងកេសី បានប្រាប់ សារព័ត៌មាន(មេគង្គប៉ុស្តិ៍)យើងនៅព្រឹកមិញនេះថា បញ្ហាលុបបឹងនេះគឺលុបមែនប៉ុន្តែមិនមែនលុបទាំងស្រុងនោះទេគឺគ្រាន់តែលុបប្រវែង៥០ម៉ែត្រដែលជាចំណីផ្លូវរថភ្លើងប៉ុណ្ណោះដើម្បីអោយបងប្អូនដែលលក់ដូរនៅលើចិញ្ចើមចុះទៅលក់ខាងក្រោមវិញព្រោះគេជិតជួសជុលផ្លូវរថភ្លើងឆាប់ៗនេះហើយ។ ចំណែកថាលោកលុបដីបឹងលក់គឺមិនមែនទេគឺគ្រាន់តែបើសិនជាការលុបនោះចំណាយលុយអស់(មួយម៉ឺនដុល្លារ)លោកអោយប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅលើដីនោះរៃអង្គាសគ្នាគ្រប់(មួយម៉ឺនដុល្លារ)ទៅអោយគេតែប៉ុណ្ណោះឃុំមិនគេងប្រវ័ញ្ចយកលុយនោះទេ។
ចំណែកលោក គឹម វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកសង្កែលោកថាមិនបានដឹងទេពាក់ព័ន្ធនឹងការលុបដីបឹងបូរាណនិងស្រះទឹកមូលនិធិរបស់អង្គការមួយនេះលោកបានចាត់អោយលោកសំចន្ថាអភិបាលរងស្រុកចុះទៅមើលហើយក្រោយមកមានការសម្របសម្រួលគ្នាជាមួយប្រជាពលរដ្ឋដោយព្រមព្រៀងគ្នាលុបនៅតែលុយ ប៉ុន្តែកាយស្រះថ្មីនៅក្នុងបឹងនោះអោយពួកគាត់មួយផងដើម្បីបានទឹកប្រើប្រាស់៕
បឹងបូរាណ និងស្រះទឹកមូលនិធិរបស់អង្គការត្រូវបានអាជ្ញាធរឃុំរាំងកេសីឃុបឃិតគ្នាចាក់ដីលប់