ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ល្បួង​នារី​ម្នាក់​យកទៅ​រំលោភ​រហូត​បានសម្រេច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

​ភ្នំពេញ​៖​ឃើញ​នារី​ម្នាក់​ដើរ​តែឯង​ជន​ស​ង្ស​យ័​២​នាក់​ល្បូ​ង​យកទៅ​កន្លែង​ស្ងាត់​រំលោភ​បានសំរេច​នារី​រងគ្រោះ​មកប្តឹង​ប៉ូលិស​ប៉ុស្តិ​ព្រៃ​ស​អោយ​ចាប់ខ្លួន​។ ហេតុការណ៍​រំលោភ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ផ្លូវ​បេតុង​ដីឡូត៍​ក្បែរ​វត្ត​ឬ​ស្សី​សាញ់​ភូមិរ​ការ​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ រា​ជនី​ភ្នំពេញ​។​
​បើ​យោងតាម​សំដីរ​នា​រ៏​រងគ្រោះ​បានអោយដឹងថា​មុនពេល​កើតហេតុ​រូបនាង​បាន​ចេញពីផ្ទះ​មិត្ត​ភ​ក្រ័​ដែល​នៅ​ម្តុំ​ផ្សា​ឯករាជ្យ​៣ ហើយក៏​បាន​ជិះ​ម៉ូតូឌុប​ត្រលប់មក​ផ្ទះ​វិញ​នៅ​ម្តុំ​កន្លែងកើតហេតុ ខណៈនោះ​ក៏មាន​ជ​នស​ង្ស​យ័​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​សួរ​នាង​ថា ផ្ទះ​នាង​នៅ​ណា​ពេលនោះ​នាង​ឆ្លើយថា​នៅ​ម្តុំ​វត្ត​ឫស្សី​សាញ​ពេលនោះ​ជន​ស​ង្ស​យ័​ទាំង​២​នាក់​បាន​តប​វិញ​ថា នៅ​ជិតគ្នា​ទេតើ​អញ្ចឹង​ឡើង​ម៉ូតូ​មក​ចាំ​បង​ជូន​អូន​ទៅផ្ទះ​។ ពេលនោះ​នាង​ក៏បាន​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជន​ស​ង្ស​យ័​លុះដល់​កន្លែង​ស្ងាត់​ជ​នស​ង្ស​យ័​ម្នា​ក់បាន​ចាប់រំលោភ​នាង​បានសំរេច​ចំណែក​បក្ខពួក​ម្នាក់ទៀត​ជា​អ្នក​មើលផ្លូវ​។​
​សមត្ថកិច្ច​អោយដឹងថា ជ​នស​ង្ស​យ័​ទី​១​មានឈ្មោះ សុខ​ពិសី អាយុ​២០​ឆ្នាំ មុខរបរ​ព្រូឡាន​ក្រឡុក​បេតុង​ស្នាក់នៅ​ការដ្ឋាន​ក្បែរ​កន្លែងកើតហេតុ​ខាងលើ​ជា​អ្នករំលោភ​។ ចំណែក​ជន​ស​ង្ស​យ័​ទី​២​មានឈ្មោះ វុន​វុទ្ធី អាយុ​២៩​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត​ដូចគ្នា​ជា​អ្នក​ចាំមើល​ផ្លូវ​។​
​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​២​នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌដង្កោ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជ​នី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

16684722_1830454850526410_946635029_n16586824_1830454827193079_881645663_o