ចោរ​ថ្លើមធំ​គាស់​ផ្ទះ​មេបញ្ជាការរង​ស្រុក​សំឡូត​យក​កាំភ្លើង​១​ដើម និង​សម្ភារៈ​មួយចំនួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុមចោរ​មួយក្រុម​មាន​គ្នា​ពី​២​នាក់​ទៅ​៣​នាក់​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​មេបញ្ជាការរង​ម្នាក់ ខណៈពេល​ម្ចាស់​មិន​នៅ ចូល​យក​កាំភ្លើង​AK47​ស្វ័យ​បត់​ចំហៀង​១​ដើម និង​សម្ភារៈ​មួយចំនួន​គេចខ្លួន​ទៅដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៧ និង​០០​នាទី​ទៅ​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃទី​៨ ខែកុម្ភៈ​ឆ្នាំ​២០១៧ ស្ថិតក្នុង​ចំំ​ណុ​ច​ក្រុមទី​៥ ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​បានអោយដឹង​ថា ករណី​លួច​គាស់​ផ្ទះ​ចូល​យក​កាំភ្លើង​និង​សម្ភា​រះ​មួយចំនួន​ផង​នោះ បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​ពី​២​នាក់​ទៅ​៣​នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ របស់លោក វ​រះ​សេនីយ៍​ឯក សុខ ស៊ីថា មុខងារ​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​បាត់បង់​នូវ​សម្ភារៈ​មួយចំនួន​ដូចខាងក្រោម​៖ អាវុធ​វែង​ម៉ាក​AK47​ស្វ័យ​បត់​ចំហៀង​ចំនួន​១​ដើម បង់​ចំនួន​១​បង់គ្រាប់​ប្រហែល​១៥​គ្រាប់​។ ម៉ូ​ទ័​រ​ឈូសឈើ​ចំនួន​២​គ្រឿង​។ ម៉ូ​ទ័​រ​ស្វាន​ឈើ​ចំនួន​១​គ្រឿង ។ ម៉ូ​ទ័​រ​កាត់ឈើ​ចំនួន​១​គ្រឿង និង​ម៉ូ​ទ័​រ​ដើរ​ភ្លី​ឈើ​ចំនួន​១​គ្រឿង​។
បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ដើម្បី​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

16684403_1830503953854833_248416653_n16683266_1830503927188169_251636549_n16651368_1830503930521502_440346294_o16650280_1830503940521501_1895872992_n