នគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2017 ក+ ក-

​ដោយ​៖​សុផល​
​ខេត្ត​ត្បូងឃ្មុំ​៖​នគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ បាន​បង្ក្រាប​ឈ្មួញ​ដឹកឈើ​ប្រណិត តាម​រថយន្ត​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ លោត​ឆ​ត័​យកទៅលក់​ប្រទេស​វៀតណាម​។​
​លោក​វរសេនីយ៍ឯក គង់ វិចិត្រ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៦:០០​នាទី ថ្ងៃទី​៨ កុម្ភៈ ២០១៧ នៅ​ចំណុច​ផ្លូវបំបែក​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ត្រួតពិនិត្យ​រថយន្ត​១​គ្រឿង ម៉ាក​កា​ម៉ា​រី​ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ 2S 5948 បើកបរ​ដោយ​ឈ្មោះ ហេង រ៉ាវុធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រភេទ​ក្រញូង ចំនួន​១៦៥​ដុំ ទម្ងន់​៤២៧​គ​.​ក ។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ថឹ​ង​ថា ការបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​នេះ ទំនងជា​សមត្ថកិច្ច​មិនបាន​ទទួល​សំណែន ពី​ឈ្មួញ ពីព្រោះ​កន្លងមក​គេ​ឃើញ​រថយន្ត​ដឹកឈើ​ប្រណិត​បែបនេះ ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ត្បូង ទៅ​ប្រទេស​វៀតណាម ដោយ​រលូន គ្មាន​រំ​ខាង​ដល់​សមត្ថ​លិ​ច្ច​បន្តិច​ឡើយ ។​
​វត្ថុតាង​និង​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​៕

16559057_1830528697185692_123453529_n16559302_1830528663852362_628711428_n 16559339_1830528713852357_701332067_n 16650244_1830528707185691_1618216739_n 16652713_1830528667185695_1585658717_n