រដ្ឋាភិបាល​ថៃ​លើក​ពេល​ការបោះឆ្នោត​សា​លក​ទៅ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2017 ក+ ក-

បាងកក​៖​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការបោះឆ្នោត​សាកល​ជា​លើកដំបូង​ដើម្បី​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ នៅក្នុង​អំណាច​យោធា​របស់​ថៃ ដែល​ត្រូវបាន​គេ​រំពឹងទុក ថា​នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំ​នេះនោះ នឹងត្រូវ​ពន្យារពេល ។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ។​
នេះ​បើតាម​រដ្ឋាភិបាល​ថៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ការបោះឆ្នោត​នឹងធ្វើ​ឡើង​មួយឆ្នាំ​ទៀត បើ​គិតពី​ពេលនេះ​តទៅ​។ រដ្ឋាភិបាលយោធា ដែល​បាន​ឡើងកាន់​អំណាច នៅក្នុង​ការធ្វើ​រដ្ឋប្រហា​រ​ក្នុង​ឆ្នាំ​២០១៤ បានលើកឡើង​ជាថ្មី​ម្តង​ទៀតថា ការបោះឆ្នោត​សាកល​គួរតែ​ធ្វើឡើង នៅក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​ក្រោយពី​ការ​សោយ​ទីវ​ង្គ​ត របស់​ព្រះអង្គ Bhumibol Adulyadej កាលពី​ថ្ងៃទី​១៣ ខែតុលា បានធ្វើ​ឲ្យ​មានការ​ពន្យារពេល ដោយ​ទុក​រយៈពេល​មួយឆ្នាំ ធ្វើការ​កាន់​ទុក​ចំពោះ​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះអង្គ​។​
​ទោះបីយ៉ាងណា​លោក Wissanu លើកឡើងថា ការកំណត់​ពេលវេលា​នៃ​ការបោះឆ្នោត​របស់​រដ្ឋាភិបាល​យោធា មិនទាន់​បានកំណត់​ច្បាស់​នៅឡើយ​នោះទេ ខណៈ​រដ្ឋធម្មនុញ្ញ​ថ្មី ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​គម្រោង​របស់​រដ្ឋាភិបាល​យោធា ដើម្បី​ស្តារ​របប​ប្រជាធិបតេយ្យ បាន​នឹង​កំពុងធ្វើការ​កែសម្រួល​។ រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ យោធា ត្រូវបាន​អនុម័ត ក្នុង​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំមុន​៕

17-12