អាហ្វហ្គានីស្ថាន៖បុគ្គលិកគណៈកម្មាធិការកាកបាទក្រហមអាហ្វហ្គានីស្ថាន (ICRC) យ៉ាងហោចណាស់៦នាក់ត្រូវបានជនប្រដាប់អាវុធមួយក្រុមដែលគេជឿជាក់ថា ជាក្រុមសកម្មប្រយុទ្ធ ISIS បាញ់សម្លាប់ ខណៈពួកគេកំពុងដឹកជំនួយមនុស្សធម៌ ទៅកាន់តំបន់ភាគខាងជើង នៃប្រទេសកំពុង រងគ្រោះដោយសារព្យុះព្រិលនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
អ្នកនាំពាក្យកាកបាទក្រហមលោក Thomas Glass បាននិយាយថា បុគ្គលិក២នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារបានកើតឡើងនៅក្នុងខេត្ត Jowzjan ក៏ប៉ុន្តែលោកមិនបានដឹងនោះទេថា តើក្រុមណាមួយជាអ្នកនៅពីក្រោយការវាយប្រហារនេះ ស្របពេលអ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់ បានអះអាងថា ក្រុមរបស់ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ ហើយថែមទាំងបានសន្យាដែរថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីស្វែងរកអ្នកពាក់ព័ន្ធនិងនៅ ពីក្រោយទង្វើដ៏សាហាវបែបនេះ៕