ឃាត់ខ្លួន​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ចាប់រំលោភ​នារី​ម្នាក់​បានសម្រេច ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្ទះជួល​លើផ្លូវ​បេតុង ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​រក​មិត្តភក្តិ​ឲ្យ​ជួយ​រក​ការងារ​ធ្វើ​ឲ្យ​នាង​បានធ្វើ ហើយ​មិត្ត​ភក្តី​នារី​រងគ្រោះ​មិន​ឲ្យ​នាង​ស្នាក់នៅ​ជាមួយ​ទេ ដោយ​នាំ​នាង​មកសុំ​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយនឹង​ជនសង្ស័យ​២-៣​ថ្ងៃ​ទំរាំ​រក​ការងារ​ធ្វើបាន​។ លុះដល់​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃទី​០៣ ខែកុម្ភៈ ជនសង្ស័យ និង​នារី​រងគ្រោះ​បាននាំគ្នា​ហូបបាយ បន្ទាប់ពី​ហូបបាយ​រួច ជនសង្ស័យ​ក៏បាន​បិទទ្វារ​បន្ទប់​ដាក់​គន្លឹះ ហើយ​ចាប់​នាង​ផ្តួល ទះកំភ្លៀង និង​ខ្ទប់មាត់ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង​។​
​សម​ត្ថិ​កច្ច​បានដឹងថា ជនសង្ស័យ​មានឈ្មោះ ហែល ចិន អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​បេតុង ក្រុម​១០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រាសាទ ឃុំ​កំប៉េង ស្រុក​គិរីវង់ ខេត្តតាកែវ ចំណែកឯ​នារី​រងគ្រោះ​មាន​អាយុ​២២​ឆ្នាំ​។​
​ក្រោយ​កើតហេតុ​នារី​រងគ្រោះ​បាន​ប្រាប់​បងប្រុស ហើយក៏​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល បន្ទាប់មក​សមត្ថកិច្ច​ក៏​ចុះមក​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕

12421a551eb1ee4c5e82506f3547c149f39d3c62