ឧទ្ធរណ៍សម្រេចតម្កល់ទោសលោក សម រង្ស៊ី នៅដដែលទាក់ទងបណ្តឹងសម្តេច ហ៊ុន សែន
រាជធានីភ្នំពេញ៖សាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចោទថា Facebook Like សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។ ប៉ុន្តែប្រសិនបើមេធាវីមិនសុខចិត្តអាចប្តឹងសារទុក្ខទៅតុលាការកំពូលបាន។
គួរម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសពិន័យជាប្រាក់ ចំពោះលោកសម រង្ស៊ី ចំនួន១០លានរៀល និងសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន១៥លានរៀល រឿងចោទថា Facebook Like សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬក្លែងបន្លំ៕