ភ្នំពេញ៖បុរសមានជំងឺតេតាណុសម្នាក់ទៅបង់សំណាញ់ប្រកាច់ធ្លាក់ចូលទឹកជាប់នឹងសំណាញ់ស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមសាក្សីដែលបានឃើញហេតុការបានឲ្យដឹងថា បន្ទាប់ពីបាត់ជនរងគ្រោះប្រហែលមួយម៉ោងមានការសង្ស័យក៏នាំគ្នាដើររកទៅដល់កន្លែងកើតហេតុខាងលើក៏បានប្រទះឃើញដៃជនរងគ្រោះជាប់និងសំណាញ់នៅក្នុងទឹកក៏បាននាំគ្នាលើកឡើងហើយនិងធ្វើចលនាសង្ក្រោះបឋមតែអកុសល់ជនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ សពបុរសខាងលើមានឈ្មោះ ទូច មុន្នីរត្ន័ អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅភូមិកើតហេតុខាងលើ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពបុរសខាងលើបានសន្និដ្ឋានថា សពខាងលើពិតជាលងទឹកស្លាប់ពិតប្រាកដមែនពុំមែនជាករណីឃាតកម្មនោះទេ ហើយសពខាងលើត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕