អ្នកនាំពាក្យ ៖ សភាទទួលបានលិខិតស្នើសុំធ្វើវិសោធនកម្មហើយ
រាជធានីភ្នំពេញ៖តាមព័ត៌មានទទួលបានលិខិតស្នើរបស់ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦០រូប ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ បានចូលមកដល់រដ្ឋសភា ហើយ ហើយសភានឹងដាក់សេចក្តីស្នើច្បាប់នេះ ចូលក្នុងរបស់វារៈសម័យប្រជុំវិសាមញ្ញរដ្ឋសភា រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញនៅក្នុងពេលឆាប់ៗនេះ។
ព័ត៌មានខាងលើនេះ គឺទទួលបានពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកមិញនេះ៕