សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងរហូតដល់១៥អង្សាសេនៅខេត្តមួយចំនួន
រាជធានីភ្នំពេញ៖ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះសីតណ្ហភាពនឹងចុះត្រជាក់ខ្លាំងរហូតដល់១៥អង្សាសេ ពិសេសខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើយោងការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រសួងធនធានទឹកបន្ថែមថា ក្រៅពីខេត្តទាំង២ខាងលើនេះ ក៏នៅមានខេត្តមួយចំនួនទៀតផងដែរ ដែលចុះត្រជាក់ រួមមានខេត្តប៉ៃលិន ឧត្តរមានជ័យ និងខេត្តព្រះវិហារ៕