អាមេរិក៖ប្រធានាធិបតីអាមេរិកដែលទើបចូលកាន់តំណែង លោក ដូណល ត្រាំ ថ្លែងប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថា រដ្ឋការរបស់លោកគោរពគោលនយោបាយចិនតែមួយ។ នេះបើយោងសារព័ត៌មាន Financial Times ។
ការថ្លែងបែបនេះរបស់ ត្រាំ ធ្វើឡើងពេលមេដឹកនាំទាំងពីរជជែកគ្នាតាមទូរស័ព្ទក្នុងនាមតំណាងឲ្យប្រជាជាតិនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា លោក ដូណល ត្រាំ ចាប់ផ្តើមចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមុន ហើយលោកធ្លាប់ថ្លែងកាលពីខែធ្នូថា សហរដ្ឋអាមេរិកមិនយល់ថា មានសារសំខាន់ក្នុងការគោរពគោលនយោបាយចិនតែមួយនោះទេ។
ជាមួយគ្នានោះពេលនោះលោក ត្រាំ បានហៅទូរសព្ទទាក់ទងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ឹងវេន ហាក់ដូចជា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ នាំឲ្យរដ្ឋអំណាចនៃទីក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។ ពេលនោះចិនហៅ លោក ត្រាំ និងមន្ត្រីរបស់លោកមិនមានចំណេះដឹងពីកិច្ចការការទូត៕