បង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ចាប់ខ្លួនមេខ្លោង២នាក់ រំដោះនារីរងគ្រោះ៦នាក់
រាជធានីភ្នំពេញ៖ល្ងាចមិញកម្លាំងនគរបាលអគ្គស្នងការនគរបាលជាតិបានចុះបង្ក្រាបកន្លែងម៉ាស្សាកោសជប់ដែលបង្រកប់សេវាផ្លូវភេទមួយកន្លែងនៅចំណុចផ្លូវ៥១៤ ក្រុម៣ ស្ថិតនៅភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយបានឃាត់ខ្លួនស្ត្រីមេខ្លោង២នាក់ និងរំដោះនារីរងគ្រោះ៦នាក់ផងដែរ។
អនុនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ លោក សំបូរ មាណ្ណារិទ្ធ បានប្រាប់ថា កម្លាំងលោកបានចុះប្រតិបត្តិការ ក្រោមការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះឃាត់ស្ត្រី២នាក់សង្ស័យយកទៅសាកសួរនាំនិងរំដោះនារីរងគ្រោះ៦នាក់យកទៅសួរនាំដែរ៕