បងថ្លៃ​របស់​រាជទាយាទ​ថៃ​ជាប់ពន្ធ នាគារ​ពីបទ​ប្រមាថ​ព្រះ​ចេស្តា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2015 ក+ ក-

​វេ​ប​សាយ​ព័ត៌មាន Khaosod បាន​រាយ​ការ​ថា បងថ្លៃ​របស់​រាជទាយាទ​ថៃ​ត្រូវ បាន​កាត់ទោស​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំកន្លះ ក្រោយពី​រកឃើញ​កំហុស​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Straitstimes ចេញផ្សាយ​កាលពី​ថ្ងៃទី ៣ ខែកុម្ភៈ​។

តុលាការ​បាន​រកឃើញ​ថា លោកស្រី ស៊ូ​ដា​ធីប មួង​នួន (Sudathip Muangnuan) បាន​យក​ឋានៈ​ខ្លួនឯង​ជា​បងស្រី​របស់​អតីត​ព្រះអង្គម្ចាស់​ក្ស​ត្រី ស្រ៊ី​រ៉ា​ស្មី (Srirasmi) មហេសី​របស់​ព្រះអង្គម្ចាស់ មហា វិ​ជ្ជ​រ៉ា​ឡុងកន (Maha Vajiralongkorn) ដើម្បី​លក់​ផលិតផល​អាហារ​តម្លៃ​ខ្ពស់​ឲ្យ​ទៅ​រាជវាំង​អស់​រយៈពេល ១២ ឆ្នាំ​កន្លងមកនេះ​។

​យោងតាម​ឯកសារ​តុលាការ លោកស្រី​ស៊ូ​ដា​ធីប​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​ដល់​រាជវាំង​ជាមួយនឹង​ផលិតផល ម្ហូប​ជាច្រើន​ដូចជា​ម្ទេស​កំប៉ុង​ជាដើម ដោយ​ប្រើប្រាស់​ទំនាក់ទំនង​រប​ស់​ខ្លួន​ជាមួយនឹង​គ្រួសារ​រាជវង្ស​ដើម្បី ដាក់​គំនាប​គូប្រជែង​ដទៃទៀត​ឲ្យ​បោះបង់ចោល​ការដេញថ្លៃ​លើ​កិច្ចសន្យា ផ្គត់ផ្គង់​។

នៅ​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៥ ពួក​ចៅក្រម​បាន​រកឃើញ​កំហុស​របស់​លោកស្រី​ពីបទ​រំលោភច្បាប់​ស្តីពី ព្រះមហាក្សត្រ​របស់​ថៃ ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​រហូតដល់ ១៥ ឆ្នាំ​។​

​ព័ត៌មាន​ពិស្តារ​របស់​តុលាការ​បាន​អាន ថា “​ពាក្យសម្តី​របស់​ចុងចោទ​គឺមាន​លក្ខណៈ​បង្ខូច​កេរ្តិ៍ឈ្មោះ អះអាង​ដោយ​ការ​ក្លែងបន្លំ និង​ប្រមាថ​ព្រះមហាក្សត្រ​។ លោកស្រី​បាន​ប្រមាថ ធ្វើការ​ចោទប្រកាន់​ដោយ​ការ​មួរ​បង្កាច់ និង​បង្ក​ការខូចខាត​ដល់​ស្ថាប័ន​មហាក្សត្រ​”​។​

លោកស្រី​ស៊ូ​ដា​ធីប​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំ ២០១៤ និង​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​ប៉ូលិស​ថា​ជា​អ្នកសមគំនិត​ក្នុង អំពើពុករលួយ​ដ៏​ធំ និង ក្រុម​ចាប់ជំរិត ដឹកនាំ​ដោយ​មន្ត្រីប៉ូលិស​សក្តិ​ខ្ពស់​ក្នុង​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល (CIB)​។ មនុស្ស​យ៉ាងតិច ២៦ នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​។ ជនសង្ស័យ​ជាច្រើន​គឺមាន​ទំនាក់ទំនង​ជាមួយនឹង​អតីត​មហេសី ស្រ៊ី​រ៉ា​ស្មី​៕ cen

mek32រាជទាយាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន និង​អតីត​មហេសី ស្រ៊ី​រ៉ា​ស្មី

mek31

លោកស្រី ស៊ូ​ដា​ធីប មួង​នួន បងស្រី​របស់​អតីត​មហេសី ស្រ៊ី​រ៉ា​ស្មី ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក ២ ឆ្នាំកន្លះ​ពីបទ​ប្រមាថ​ស្តេច​