កម្មករ​រោងចក្រ​កាត់ដេរ ជុន ចៅ ធ្វើ​កូដកម្ម​ក្រោយពេល​ថៅកែ​រត់ចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2017 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​កម្មករ​កម្មការិនី​ជាង​៤០០​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ យីហោ ជុន ចៅ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយពេល​ដល់​ថ្ងៃ​បើកប្រាក់​ឈ្នួល ស្រាប់តែ​ថៅកែ​វេច​បង្វិច​រត់ចោល​បាត់ស្រមោល ហើយ​កម្មករ​ទាំងអស់​នោះ មានការ​ជ្រួលច្របល់​និង​ហួស ចិត្ត​គ្រប់ៗ​គ្នា ទើប​នាំគ្នា​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​មាន​ការបើក​ប្រាក់ខែ​ឈ្នួល​ចុង​ក្រោយនេះ​។​
​កម្មករ​បាន​និយាយថា រោងចក្រ​កាត់ដេរ​ខាងលើ​នោះ បាន​ដំណើរការ​យូរ​មកហើយ មិន​ដែលមាន​សញ្ញា ណាមួយ​ថា​និង​ត្រូវ​ក្ស័យធន​នោះឡើយ ឬ​ត្រូវ​បិទទ្វារ​នោះឡើយ គឺ​បាន​ដំណើរការ​រហូត ហើយ​ចុង​ក្រោយនេះ​គឺ ត្រូវ​បើកប្រាក់ ឈ្នួល​នៅក្នុង​ថ្ងៃ​សុក្រ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​ក្នុង​កម្មករ​ម្នាក់ៗ ត្រូវ​ទទួលបាន​ចាប់ពី ២០០​រយ​ដុល្លារ​ឡើងទៅ​។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ត្រូវ​បើក​ប្រាក់ខែ ស្រាប់តែ​បាត់​មិនឃើញ​ថៅកែ ហើយ​បន្ទាប់ មក​ពួកគេ​បានទទួល​ដំណឹង​ថា ថៅកែ​បាន​រត់ចោល​កម្ម​ករបា​ត់​អស់ហើយ ទើប​កម្មករ​ម្នាក់ៗ​មានការ​ជ្រួល ច្របល់​និង​ហួសចិត្ត​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មាន​ដល់​ឡើយ​។​
​កម្មករ​បាន​និយាយថា ក្រោយពេល​ថៅកែ​រត់​បាត់ ពួកគេ​មិនអាច​រក​អ្នកទទួលខុសត្រូវ​បាន​នោះឡើយ តែលតោល​ដូចជា​ខ្លែង​ដាច់​ខ្សែ ម្យ៉ាងទៀត​គ្មាន​ប្រាក់​សម្រាប់​ទូទាត់​ថ្លៃ ជួល​ផ្ទះ​ស្នាក់នៅ ការចំណាយ​ក្នុងការ ធ្វើដំណើរ​ទៅមក និង​ការហូបចុក​ព្រមទាំង​ចំណាយ​ផ្សេងៗ​ទៀតឡើយ​។​ដោយសារតែ​បែបនេះ ទើប​ពេលនេះ ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា ធ្វើ​កូដកម្ម​តវ៉ា​នៅខាងមុខ​រោងចក្រ ដើម្បី​ទាមទារ​រក​អ្នកទទួលខុសត្រូវ បើក​ប្រាក់ខែ ដល់​ពួកគេ​ទាំ​អស់​គ្នា ដែល​កំពុង​ជួប​ការលំបាក​នាពេលនេះ​៕

16731889_1832611810310714_578923934_o16709550_1832611800310715_1025054245_o 16731598_1832611796977382_1933315469_o16735739_1832611813644047_363974516_o