រថយន្ត​ចុះ​សាឡាង​ដាច់​ហ្វ្រាំង​ក្រឡាប់​ផ្ងារជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2017 ក+ ក-

​ដោយ​៖​ផល​
​ត្បូងឃ្មុំ​៖​គ្រោះថ្នាក់​ចរាចរណ៍រ​មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​កែច្នៃ​១ គ្រឿង​ដឹក​អង្ករ​ពេញ បាន​ក្រឡាប់​ផ្ងារជើង​នៅលើ​សាឡាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម្សិលមិញ​។​
​បើតាម​ប្រភពពី​លោក​វរសេនីយ៍ត្រី អ៊ុក ពៅ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​បានអោយដឹងថា នៅវេលា​ម៉ោង​ខាងលើ មាន​រថយន្ត​កែច្នៃ​ពណ៌​ត្រួយ​ចេក​មួយគ្រឿង ពាក់​ស្លាក​លេខ ព្រៃវែង 6A 0269 ដឹក​អង្ករ​ពេញ​ឡាន បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចុះ​សាឡាង​ដើម្បី​ឆ្លង​ទៅខាង​ស្រុក​ស្ទឹងត្រង់ ហើយ​ស្រាប់តែ​កំពង់​ចុះ​ចំណោត រថយន្ត​ដាច់​ហ្វ្រាំង ទៅបុក​បង្កាន់ដៃ​សាឡាង​ខាងឆ្វេង បណ្តាលអោយ​ក្រឡាប់ ផ្ងារជើង​នៅលើ​សាឡាង ចំណែក​អ្នកបើកបរ​រងរបួស​ធ្ងន់ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។ រីឯ​អ្នកដំណើរ និង​មធ្យោបាយ​ផ្សេងទៀត​ពុំមាន​រងរបួស និង​ខូចខាត​អ្វី​នោះទេ ។​
​បន្ទាប់ពី​ហេតុ​កាណ៍​នេះ​កើតឡើង​សាឡាង​ដែល​រថយន្ត​ក្រឡាប់​នោះបាន​បើក​មក​អែប​ខាង​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម ហើយ​ទុកអោយ​សាឡាង​មួយ​ផ្សេងទៀត​ដំណើរការ​ធម្មតា​៕

16709665_1832575700314325_1291600315_o16729591_1832575263647702_1289683410_n 16735185_1832575320314363_2009526504_o