ឧទ្ធរណ៍​កាត់ទោស​អ្នកស្រី ទេព វ​ន្នី និង​បក្ខពួក​៣​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស (​ម​២) បាន​នាំខ្លួន​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ មកកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំនុំជម្រះ​។ រីឯ​ជនជាប់ចោទ​៣​នាក់​ទៀត ដែល​ស្ថិត​នៅក្រៅ​ឃុំ​ក៏មាន​វត្តមាន​ក្នុង​សវនាការ​ដែរ​។​
​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ញូ​ង ធុល អនុប្រធាន​សាលាឧទ្ធរណ៍ និង លោក ស យស​ថាវរៈ ជា​តំណាង​មហាអយ្យការ​។​
​គួររំលឹកថា ស្ត្រី​បឹងកក់​៤​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ក្នុង​ម្នាក់ៗ​៦​ខែ ដោយ​គ្មាន​ការពិន័យ​ជា​ប្រាក់​នោះទេ​។ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ឈ្មោះ ទេព វ​ន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ បទល្មើស​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ៥០២ និង​មាត្រា ៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល​ករណីនេះ សាលា​រាជធានី​ភ្នំពេញ ជាដើម​បណ្ដឹង​៕

fn-2017-02-15-09-19-53-0