ផ្ទះ​ប្រជាពលរដ្ឋ​០៦​ខ្នង​ត្រូវ​អគ្គិភ័យ​ឆេះ​ទាំងស្រុង​នៅ​ស្រុក​ស្នួល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2017 ក+ ក-

​ក្រចេះ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង​ផ្ទះ ឋិត​នៅ​ចំណុច​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​ក៏មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ដែល​បាន​បញ្ជា​កម្លាំង​ឲ្យ​ជួយ​អន្តរាគមន៍ គ្រា​ដែល​ភ្លើង​កំពុង​រាលដាល​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ជិត​ដល់​ផ្សារ​ស្នួល ប៉ុន្តែ​ត្រូវ​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៣​គ្រឿង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន ២០​គ្រឿង ។​
​លោក ចាន់ សុ​គីម បាន​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ​ភ្លើង​ឆេះ​ផ្ទះ​បាន​កើតឡើង​ចំនួន​០១​លើក​បណ្តាលអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង ក្នុងនោះ​មាន ៖ ផ្ទះ​ទី​១​ឈ្មោះ ស្លេះ ហ្សា ទំហំ​៦,៥​ម៉ែត្រ​គុណ​២៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត​៖ ម៉ូតូ​ចំនួន ០១​គ្រឿង​, កង់​ចំនួន ០១​គ្រឿង​, ប្រាក់រៀល​ចំនួន ២,០០០,០០០​រៀល (​ពីរលាន​រៀល​គត់​) ខោអាវ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។​ផ្ទះ​ទី​២​ឈ្មោះ ម៉ាត់ ស្លេះ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់រៀល​ចំនួន ១,៥០០,០០០​រៀល (​មួយរយ​ហាសិប​ពាន់​រៀល​គត់​) ខ្សែក​មាស​ចំនួន ០២​ជី​, ខោអាវ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។ ទី​៣ ឈ្មោះ ម៉ាត់ រ​ម៉​ស្មះ ផ្ទះ​ទំហំ ៤​ម៉ែត្រ​គុណ​១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់​ដុល្លា​ចំនួន​៣០០០​ដុល្លារ​(​បី​ពាន់​ដុល្លា​គត់​)​ខោអាវ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។ ទី​៤ ឈ្មោះ វ៉ាន់ ក្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ម្ចាស់ផ្ទះ​មិន​នៅ​។ ទី​៥ ឈ្មោះ ហេង ថា ភេទ​ប្រុស ផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត (​គ្មាន​) និង​ទី​៦ ឈ្មោះ កុម អៀម ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់រៀល​ចំនួន ៥,០០០,០០០​រៀល (​ប្រាំ​លាន​រៀល​គត់​) ប្រាក់​ដុល្លា ៦,០០០​ដុល្លារ (​ប្រាំមួយ​ពាន់​ដុល្លា​គត់​) មាស​ចំនួន ០២​តំឡឹង , ម៉ូតូ​ចំនួន ០១​គ្រឿង ខោអាវ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។​
សរុបថ​វិកា​ក្នុងការ​ខូចខាត​៖​ប្រាក់រៀល​ចំនួន ៨,៥០០,០០០ រៀល​(​ប្រាំបី​លាន​ហាសិប​ម៉ឺន​រៀល​គត់​) -​ជា​ប្រាក់​ដុល្លារ​ចំនួន ៩,០០០​ដុល្លារ​(​ប្រាំបួន​ពាន់​ដុល្លារ​) ម៉ូតូ​ចំនួន ០២​គ្រឿង​, កង់​ចំនួន ០១​គ្រឿង​, ខ្សែ​កមាស ចំនួន ២​ជី​, មាស​ចំនួន ០២​តំឡឹង និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួនទៀត​។​
​លោក បាន​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​អគ្គិភ័យ​កើតឡើង គឺ​នៅ​ពុំទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​នគរ​បាល​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​៕

16754390_1833502693554959_1990595941_n16780708_1833502696888292_1181935656_n 16788216_1833502670221628_118288064_n 16790414_1833502710221624_677669899_n 16790745_1833502673554961_1301044043_n