ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១១ និង ០០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ មានអគ្គិភ័យ បានឆាបឆេះតូបជាន់ផ្ទាល់ដីនៅក្នុងផ្សារអូឬស្សី ក្នុងខណ្ឌ៧មករា ហើយរថយន្តអគ្គិភ័យជាច្រើនគ្រឿងរហូតដល់ព្រឹកថ្ងៃទី៩នេះនៅតែធ្វើអន្តរាគមន៍នៅឡើយ។
ប្រភពព័ត៌មានមពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើង គេសង្គេតឃើញមានផ្សែហុយចេញពីបរិវេនតូប ច្រកទី១១ ក្នុងផ្សារអូរឬស្សីត្រើយខាងត្បូង។
ដោយសារឃើញមានផ្សែហុយឡើង ខ្លាំង ទើបអ្នកដែលនៅជិតកន្លែងកើតហេតុបាននាំគ្នាដើរទៅមើលឲ្យដឹងថា មាន រឿងអ្វីកើតឡើង។ ខណៈដើរទៅដល់ស្រាប់តែប្រទះឃើញអណ្តាតភ្លើងកំពុងឆាបឆេះតូបលក់ល្បែក ជើងអស់ចំនួន ២តូបទៅហើយ ទើបនាំគ្នាស្រែកផ្អើលឆោរឡោរឡើងថា មានអគ្គីភ័យកំពុងឆេះផ្សារ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជារថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ ដែររថយន្តពន្លត់អគ្គីភ័យនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨គ្រឿងបានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយសមត្ថកិច្ចប្រើអស់ទាំង១៨គ្រឿងក្នុងការបាញ់ពន្លត់ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ធ្វើអោយអណ្តាតភ្លើងត្រូវបានរលត់ទៅវិញភ្លាមៗ ប្រមាណជាកន្លះម៉ោងនៃការអន្តរាគមន៍យ៉ាងរហ័សរបស់សមត្ថកិច្ច។ ចំណែកតូចចំនួនជាង១០តូបត្រូវរងការខូចខាតទាំងស្រុង ប៉ុន្តែសំណាងល្អមិនបានបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ។
មូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះឡើង គឺបណ្តាលមក ពីលេខ ខ២១ ដែលជាតូបលក់បបរ និងនំបញ្ចុក ហើយពេលដែលឈប់មិន ពោលគឺ ( បិទទ្វារ ) មិនបានពន្លត់ធ្យូង ឬ រងើកភ្លើងឲ្យរលត់អស់ ទើបបង្កឲ្យមានការឆាបឆេះតែម្តង៕fpm