ឃុំខ្លួន​ស្ត្រី​ម្នាក់​ប្រើប្រាស់​លិខិតឆ្លងដែន​វៀតណាម សង្ស័យ​ពាក់ព័ន្ធ​ការសម្លាប់​បងប្រុស​លោក គីម ជុង​អ៊ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2017 ក+ ក-

​គូ​ឡា​ឡាំ​ពួរ​៖​ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ស្ត្រី​មកពី​ភូមា​ម្នាក់ ដោយ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើឃាត​ដោយ​បំពុល​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង គឺ​លោក គីម ជុង​ណាំ កាលពី​ថ្ងៃ​១៣ ខែកុម្ភៈ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើតាម សារព័ត៌មាន Channel News Asia​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ស្ត្រី​មកពី​ភូមា​កំពុង​ជាប់ឃុំ​នៅក្នុង​ទីបញ្ជាការ​មួយកន្លែង​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដែល​ស្ត្រី​រូបនេះ​កាន់​លិខិតឆ្លងដែន​វៀតណាម ស្ត្រី រូបនេះគឺជាពលរដ្ឋវៀតណាម មានឈ្មោះថា Doan Thi Huong កើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៨៨ ក្នុង ខេត្ត Nam Dinh​។ នេះ​បើតាម​ការបញ្ជាក់​ពី​មេបញ្ជាការរង​នៃ​ប៉ូលិស​ស៊ើបអង្កេត​៕

fn-2017-02-15-16-58-25-0fn-2017-02-15-16-56-07-0