ភ្នំពេញ៖តាមប្រភពព័ត៌មានដែលអាចទុកចិត្តបានឲ្យដឹងថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងត្រៀមចូលកាន់តំណែងអភិបាលក្រុងភ្នំពេញជំនួសលោក ប៉ា សុជាតិវង្ស ដែលដល់អាយុចូលនិវត្តន៍នៅចុងខែកុម្ភៈនេះ។
ប្រភពដដែលបន្តថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ត្រូវបានគណៈចាត់តាំងគណកម្មាធិការមជ្ឈឹមបក្សគណបក្សប្រជាជនកម្ពុជា ចាត់តាំងឲ្យកាន់តំណែងជាគណៈអភិបាលសាលារាជធានីភ្នំពេញ។ ដោយឡែកលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ប្រចាំការគណបក្សប្រជាជនខេត្តកណ្តាលហើយក៏ជាអតីតអភិបាលខេត្តនឹងត្រូវបានគណៈចាត់តាំងមជ្ឈឹមបក្សគណបក្សប្រជាជនកម្ពុជា ស្នើតែងតាំង ជារដ្ឋមន្ត្រីក្រសួងបរិស្ថានជំនួសលោក សាយ សំអាល់។
ទោះបីយ៉ាងណាអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានបញ្ជាក់តាម Facebook របស់លោកថា ជុំវិញព័ត៌មានខាងលើនេះលោកមិនបានដឹងនោះទេ៕