ប៉ូលិសម៉ាឡេស៊ីចាប់ស្ត្រីម្នាក់ទៀតពាក់ព័ន្ធករណីធ្វើឃាតលោក គីម ជុងណាំ
គូឡាឡាំពួរ៖តាមព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្តិចថា អាជ្ញាធរម៉ាឡេស៊ីចាប់បានស្ត្រីទីពីរដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីបំពុលសម្លាប់ លោក គីម ជុងណាំ ដែលបងប្រុសមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់អំពីជនជាតិ ឬក៏ព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងអត្តសញ្ញាណ និងប្រវត្តិឡើយ ដោយប៉ូលិសផ្នែកស៊ើបអង្កេតពិសេសរបស់ម៉ាឡេស៊ីកំពុងធ្វើប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មនៅឡើយឈានចូលដល់ថ្ងៃទីពីរនេះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕
គួរបញ្ជាក់ថា កាលពីថ្ងៃល្ងាចថ្ងៃពុធម្សិលមិញអាជ្ញាធរម៉ាឡេស៊ីបានចាប់ និងឃុំខ្លួនស្ត្រីទីមួយដែលមកពីមីយ៉ាន់ម៉ា និងកាន់លិខិតឆ្លងដែនវៀតណាម៕