លោក គឹម សុខ ​ស្នើសុំ​ពន្យារពេល​ចូល​ឆ្លើយបំភ្លឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​លោក គឹម សុខ អ្នកវិភាគ​សង្គម និង​នយោបាយ បាន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ស្នើសុំ​ពន្យា​ពេល​ចូល​បំភ្លឺ ពាក់ព័ន្ធ​ការប្តឹង​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំនួន​២​ករណី​នោះ​។​
​លោក គឹម សុខ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដាក់ពាក្យពន្យាពេលនេះ គឺដោយសារតែលោកមានពេលវេលាខ្លីពេករកមេធាវីការពារសិទ្ធិមិនទាន់។
​គួរ​បញ្ជាក់ថា ព្រះរាជអាជ្ញា​បានចេញ​ដីកា​កោះហៅ​លោក គឹម សុខ អ្នកវិភាគ​មួយរូប​ដែល​ចោទ​គណបក្សកាន់អំណាច​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ច្រកព្រំដែន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ហាមឃាត់​ឈ្មោះ គឹម សុខ ជា​ជនសង្ស័យ​មិន​ឲ្យ​ទៅ​ក្រៅប្រទេស​៕

fn-2017-02-16-09-34-05-0