សម្តេច ហ៊ុន សែន ប្តឹង​លោក គឹម សុខ មួយ​ករណី​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​កាលពី​ម​ព្រឹក​មិញ​សម្តេច ហ៊ុន សែន តាមរយៈ​មេធាវី លោក គី តិច បានដាក់​ពាក្យបណ្តឹង​ទី​២ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ផ្លូវ​ហើយ ដោយ​ប្តឹង លោក គឹម សុខ អ្នកវិភាគ​សង្គម និង​នយោបាយ ពីបទ «​បាន​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​ថា រដ្ឋាភិបាល​បច្ចុប្បន្ន បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែលមាន​ការសម្លាប់​ម​នុស្សហើយ រកមុខ​ឃាតក​មិនឃើញ​»​។​
​ក្នុង​ពាក្យបណ្តឹង​ទី​២ សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ប្តឹង​ទាមទារ​សំណង​ចំនួន​១០​លាន​រៀល​បន្ថែម​លើ​ករណី​ទី​១, បណ្តឹង​ទី​២​ប្តឹង​ពីបទ​បរិហាកេរ្តិ៍ ដែល​បាន​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែលមាន​ការសម្លាប់​ម​នុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ​»៕

mr._kim_sok_photofn-2017-02-16-11-18-13-0