រត់​ចូល​ឡាន​មិន​សម្រេច ពេលនេះ​ចាក់​សាំង​ដុត​ខ្លួនឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2017 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​៖​បុរស​ជា​កម្មករ​ចៀរ​ជ័រ​ម្នាក់​បាន​ចាក់​សាំង​ដុត​ខ្លួន បណ្តាល​ឲ្យ​ឆេះ​ខ្លោច​ដូច​ធ្យូង​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​៨៧ ឃុំ​ថ្ម​ពេជ្រ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ចាក់​សាំង​ដុត​សម្លាប់ខ្លួន​មានឈ្មោះ ជួន ម៉ុ​ន អាយុ​៣៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផៃ គឹម​ស៊ា អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​ចៀរ​ជ័រ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ដោយឡែក​បើតាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​បុរសរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជំងឺសរសៃប្រសាទ​ធ្លាប់​រត់​ចូល​រថយន្ត​សម្លាប់ខ្លួន​ម្តង​តែ​មិនបាន​សម្រេច ហើយ​នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​យក​សាំង​នៅក្នុង​ផ្ទះ​ចាក់​ដុត​សម្លាប់ខ្លួន​តែម្តង​។​
​ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ​សាកសព​ជនរងគ្រោះ​រួច​ប្រគល់​ឲ្យ ក្រុមគ្រួសារ​រងគ្រោះ​យកទៅ​ធ្វើ​បុ​ណ្ប​តាម​ប្រពៃណី​៕

j-1j3-1j2-1