ស្ត្រី​ខ្មែរ​២​នាក់​ត្រូវ​បុរស​ម្នាក់​ចាក់​សម្លាប់​នៅ​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2017 ក+ ក-

ខេត្តបាត់ដំបង​៖​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុកថៃ បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​យ៉ាង​សាហាវ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រង់ចំណុច​ក្បែរ​ស្ថានីយ​តម្រួតការពារ​ព្រំដែន​លេខ​១១៥ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ទល់មុខ​នឹង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​កើតហេតុ និង​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល ជនសង្ស័យ​ដែលជា​មនុស្ស​ប្រុស និង​ជា​ជនជាតិខ្មែរ បាន​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​តាម​ខ្សែបន្ទាត់ ព្រំដែន​បាត់ស្រមោល​។ ដោយឡែក នៅត្រង់​ទីតាំង​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​មាន​ស្ត្រី​២​នាក់ បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម ក្រោម​មុខកាំបិត​ជាច្រើន​កន្លែង​នៅលើ​រាងកាយ​។​
​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​ក្រុម​តម្រួតការពារ​ព្រំដែន បានចេញ​ប្រតិបត្តិការ ដើម្បី​តាម​ប្រមាញ់​ទៅលើ​ជនសង្ស័យ ក្នុងភូមិ​សាស្ត្រ​ខាងលើ​រហូត​ចាប់ខ្លួនបាន​ព្រមទាំង​បានប្រគល់​ទៅ ឲ្យ​កម្លាំង​ជំនាញ​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ក្នុងការ​នាំខ្លួន​យកទៅ​សាកសួរ​អំពី​ដំណើររឿង និង​មូល​ហេតុដែល​ឈានដល់​ការ ចាក់​សំលាប់​គ្នា​បែបនេះ​។​
​បច្ចុប្បន្ន នៅ​មិនទាន់​ទទួលបាន​ចម្លើយសារភាព​អំពី​អត្តសញ្ញាណ​របស់​ស្ត្រី​រងគ្រោះ និង​ឃាតករ ព្រមទាំង​មូលហេតុ​នោះ​នៅឡើយ​ទេ​៕

fn-2017-02-16-14-50-40-2fn-2017-02-16-14-50-40-1fn-2017-02-16-14-50-34-0