ករណី​ឃាតកម្ម​លើ​ស្ត្រី​ខ្មែរ​២​នាក់​នៅ​ទឹកដី​ថៃ​ផ្តើម​ពី​រឿង​ស្នេហា​ត្រីកោណ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ករណី​ឃាតកម្ម​លើ​ស្ត្រី​ខ្មែរ ២​នាក់ ដែល​ត្រូវបាន​ឃាតក ចាក់​សម្លាប់​នៅក្នុង​ទឹកដី​ថៃ កាលពី​ថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០១៧ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់​ឲ្យ​ដឹងថា មកពី​បញ្ហា​សេ​ហា​ត្រីកោណ ហើយ​ឃាតករ​មាន​ជម្ងឺ ស​សៃ​រ​ប្រសាទ​ផងដែរ​។​
​យោងតាម​គេហទំព័រ នគរបាលជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ​ថា សព​ស្ត្រី​ទាំងពីរ​នាក់ ត្រូវបាន​បញ្ជូន​មកដល់​ទឹកដី​ស្រុក​កំរៀង​ហើយ ក្នុងនោះ ទី​១. ឈ្មោះ ហ៊ូ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​ទី​២. ឈ្មោះ ង៉ែត ធា ភេទ​ស្រី អាយុ​២១​ឆ្នាំ អ្នក​ទាំងពីរ​មាន​ស្រុកកំណើត នៅ​ភូមិ​ដូន​កែវ សង្កាត់​ដូន​កែវ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ចំណែក​ជនសង្ស័យ ឈ្មោះ សាន់ ត្រឿ​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ស្រុកកំណើត​ជាមួយគ្នា​។ ករណីនេះ​បណ្តាលមកពី​ស្នេហា​ត្រីកោណ និង​ជនសង្ស័យ មាន​ជំងឺ​ស​សៃ​ប្រាសាទ​។​
​សូមបញ្ជាក់ថា មាន​ករណី​ឃាតកម្ម ដោយ​ឃាតក បាន​យក​កាំបិត​ចុង​ស្រួច ចាក់ទៅលើ​ស្ត្រី​ជា​ជន​ខ្មែរ​ចំនួន ២​នាក់ ស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អ​ណោ​ច​អ​ធ័​ម ករណី​ឃាត​កម្មនេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ត្រង់ចំណុច​ក្បែរ​ស្ថានីយ៍ តម្រួតការពារ​ព្រំ​ដែ​លេខ​១១៥ ស្ថិតក្នុង​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ទល់នឹង​មុខ​ស្រុក​កំរៀង ខេត្តបាត់ដំបង​៕

1047