ម៉ាឡេស៊ី ៖ មុន​ប្រគល់​សព​ឲ្យ​​ទីក្រុង​ព្យុងយ៉ាង​ចាំបាច់​ត្រូវធ្វើ ​DNA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​ស្នងការ​នគរបាល​នៅ​រដ្ឋ Selangor នៃ​ប្រទេស​ម៉ាឡេស៊ី លោក Abdul Samah Mat បាន​បញ្ជាក់ថា ការព្រម​ប្រគល់​សព​បងប្រុស​របស់លោក គីម ជុង​អ៊ុន តាម​ការ​តាម​ទាមទារ​របស់​រដ្ឋអំណាច​ទីក្រុង​ព្យុងយ៉ាង ត្រូវមាន​ការត្រួតពិនិត្យ DNA ជាមុនសិន​។​
​លោកស្នងការ​ថ្លែងថា រហូតមកដល់​ពេលនេះ មិនទាន់មាន​សមាជិក​គ្រួសារ ឬ សាច់ញាតិ​មក​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​ទទួលយក​សាកសព​នោះ​នៅឡើយ​ទេ​។ លោក បន្តថា អ្វីដែល​ក្រុម​លោក​ត្រូវការ​ពេលនេះ គឺ​ការពិនិត្យ​DNA ដើម្បី​យកទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ប្រវត្តិ​នៃ​សាកសព ដែល​កូរ៉េខាងជើង​កំពុង​ស្នើ​យក​នោះ​។​
​កូរ៉េខាងជើង​បានដាក់​សំណើ​ថា សាកសព​នោះ​ឈ្មោះ គីម ជុង​ណា​ម បងប្រុស​លោក គីម ជុង​អ៊ុន​។ ប៉ុន្តែ​លោក Abdul មុន​ប្រគល់​សាកសព​ឲ្យ​ចាំបាច់​ត្រូវធ្វើ​DNA​៕

1