ម៉ាឡេស៊ី៖ជនសង្ស័យម្នាក់ទៀតមានវ័យ៤៧ឆ្នាំត្រូវបានកម្លាំងប៉ូលិសម៉ាឡេស៊ីនៅក្នុងរដ្ឋធានីគូឡាឡាំពួរនៅយប់ថ្ងៃសុក្រម្សិលមិញនេះពាក់ព័ន្ធរឿងឃាតកម្មលើលោក គីម ជុងណាំ បងប្រុសប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា បុរសដែលត្រូវបានចាប់ឃាត់ខ្លួនខាងលើមានលិខិតឆ្លងដែនរបស់ប្រទេសកូរ៉េខាងជើង ហើយទំនងជាបុគ្គលម្នាក់ក្នុងចំណោមបុរសជាប់សង្ស័យបួននាក់ ដែលត្រូវគេជឿថា ជាអ្នកបញ្ជាឲ្យជនសង្ស័យជាស្ត្រីពីរផ្សេងទៀតឲ្យទៅធ្វើឃាតលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានមួយកន្លែងក្នុងទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ទោះជាយ៉ាងណាប៉ូលិសម៉ាឡេស៊ីមិនទាន់បានចេញមុខអះអាងឲ្យបានដឹងច្បាស់នៅឡើយនោះទេ ហើយសារព័ត៌មានដដែលនេះបានលើកឡើងទៀត ថាជនរូបនេះមានប្រវត្តិធ្លាប់បានធ្វើដំណើរមកកាន់ម៉ាឡេស៊ីជាច្រើនលើកផងដែរ៕