ភ្នំពេញ៖រថយន្តបែនធុនយក្សដឹកខ្សាច់ របស់ឈ្មួញជីកដីដ៏ល្បីគឺថៅកែហេង បានបើកបរបោះពួយក្នុង ល្បឿនយ៉ាងលឿនជែងគេជែងឯង ហើយបានជ្រុលទៅបុកចំចំហៀងខ្លួនផ្នែកខាងក្រោយ របស់រថយន្តលាយបេត់ង១គ្រឿង ដែលកំពុងបើកបរច្រាស់គ្នា បណ្ដាលឲ្យរថយន្តបង្កនោះ រងការខូចខាត ក្រពឹតរួញ។ ចំណែកអ្នកបើកបរដ៏ព្រហើន មិនខ្លាចស្លាប់របស់រថយន្តបង្កនោះ បានគាបជាប់នៅ ក្នុងកាប៊ីនរថយន្តរហូត កម្លាំងនគរបាលមូលដ្ឋានខណ្ឌដង្កោ ចុះទៅអន្តរាគមន៏គាស់ចេញ ទើបយកបាននាំ ទៅព្យាបាលរបួស។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើ កំណាត់ផ្លូវបេតុងព្រៃស វត្តស្លែង ត្រង់ចំណុចភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តបង្កខាងលើនោះ ជារថយន្តដឹកខ្សាច់របស់ថៅកែហេង ពាក់ស្លាកលេខ ព្រះសីហនុ5A-0080 បើកបរ ដោយឈ្មោះយឿន ប៊ុនថន អាយុ៣២ឆ្នាំរងរបួសជើង ចំណែករថយន្តលាយបេតុង ពាក់ស្លាកលេខភ្នំពេញ 3C-5791អ្នកបើកបរមិនស្គាល់ឈ្មោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កនោះ បានបើកបើកបរក្នុងល្បឿនយ៉ាង លឿន ក្នុងទិសដៅពីកើតទៅលិច ជែងគេជែងឯងលុះពេលទៅដល់ត្រង់ចំណុចលើតហេតុខាងលើបាន ចៀស រថយន្តដឹងកុងតឺន័រមួយគ្រឿង ដែលកំពុងឈប់ចតស្ងៀមនៅលើផ្លូវ ហើយបានវាក់ជាមួយរថយន្តម៉ាក ឡិចស៊ីស៥៧០មួយគ្រឿងទៀត ដែលនៅខាងមុខហើយបានគេចចេញពីរថយន្តឡិចស៊ីនោះ រួចក៏បានជ្រុល ទៅបុកចំពីចំហៀងផ្នែកក្រោយ រថយន្តលាយបេតុងពេញទំហឹង បណ្ដាលឲ្យក្រពឹតរួញមុខ រងការខូចខាត យ៉ាងដំណំ ហើយអ្នកបើកបររថយន្តបង្ក បានគាបជាប់នៅក្នុងកាប៊ីនរថយន្ត។ក្រោយមកកម្លាំងនគរបាល ខណ្ឌដង្កោរួមជាមួយនគរបាលប៉ុស្ដិ៍ព្រៃស បានចុះទៅគាស់យកអ្នកបើកបរនោះចេញ ព្រមទាំងធ្វើការវាស់ និងនាំយករថយន្តទាំងពីរគ្រឿងនោះ ទៅរក្សាករង់ចាំការដោះស្រាយគ្នាពេលក្រោយ។
ប្រជាពលរដ្ឋបាននិយាយថា ក្រុមរថយន្តដឹកដីដឹកខ្សាច់របស់ថៅកែហេងនោះ ត្រូវពួកគាត់ជេរដា់ផ្ដាសាររាល់ ថ្ងៃព្រោះតែបើកបរលឿបហួសហេតុពេក មិនគិតពីផលប៉ះពាល់ដល់ ដល់សុវត្ថិភាព ការរស់នៅរបស់ពួកគាត់ និងអ្នកដំណើរតាមដងផ្លូវទូទៅនោះឡើយ ដោយពួកគេអាងថាពេលបើកបុក បង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ គឺទុករថយន្តចោលហើយរត់គេចខ្លួន រួចទុកឲ្យថៅកែហេង ដែលរកស៊ីមានបានដោយការជីកដីលក់ហួស ក្បាលប្រែតនោះ ជាអ្នកចេញមុខដោះស្រាយ៕