ម៉ាឡេស៊ី ៖ ជនសង្ស័យ​កូរ៉េខាងជើង​ទាំង​បួន​នាក់​ទៅដល់​ទីក្រុង​ព្យុងយ៉ាង​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​ប៉ូលិស​ម៉ាឡេស៊ី​ក៏បាន​ជឿជាក់ថា ជនសង្ស័យ​ជនជាតិ​កូរ៉េខាងជើង​ទាំង​៤​នាក់​នៅក្នុង​សំណុំរឿង​ឃាតកម្ម​លើ លោក គីម ជុង​ណាំ ដែល​ប៉ូលិស​ម៉ាឡេស៊ី​កំពុង​តាម​ស្វែង​ចាប់ខ្លួនបាន​ត្រឡប់​ទៅដល់​ទីក្រុង​ព្យុងយ៉ាង​វិញ​ហើយ គឺ​តាំងពី​ថ្ងៃទី​១៧ ខែកុម្ភៈ​មកម្ល៉េះ​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ។​
​គួរ​បញ្ជាក់ថា ក្រៅពី​ជន​ជនសង្ស័យ​ជនជាតិ​កូរ៉េខាងជើង​ទាំង​៤​នាក់​នេះ ប៉ូលិស​ម៉ាឡេស៊ី​ក៏បាន​ចាប់​ចា​រក​ជន និង​ជា​ជនសង្ស័យ​ចំនួន​៤​នាក់​រួចហើយ​រួមមាន​៖ ស្ត្រី​ម្នាក់​កាន់​លិខិតឆ្លងដែន​វៀតណាម ដែល​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា​មានឈ្មោះ Doan Thi Huoung, ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ឈ្មោះ Siti Aisyah និង​មិត្ត​ប្រុស​ជា​ជនជាតិ​ម៉ាឡេស៊ី​របស់​នាង មានឈ្មោះ Muhammad Farid Jalaluddin និង​បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់ទៀត ដែល​កាន់​លិខិតឆ្លងដែន​របស់​ប្រទេស​កូរ៉េខាងជើង នៅក្នុង​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ​៕

fn-2017-02-17-09-11-25-0