រាជធានីភ្នំពេញ៖មេធាវីការពារក្តីគ្រោងនឹងដាក់ពាក្យស្នើសុំឲ្យលោក គឹម សុខ បាននៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីត្រូវតុលាការសម្រេចឃុំខ្លួនកាលពីសប្តាហ៍មុននេះ។
តុលាការ រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក គឹម សុខ ពីបទញុះញង់ និងបរិហារកេរ្តិ៍បក្សកាន់អំណាចតាមបណ្ដឹងរបស់សម្តេច ហ៊ុន សែន។
សូមបញ្ជាក់ថា លោក គឹម សុខ បានពឹងពាក់លោក ជូង ជូងី ឲ្យធ្វើជាមេធាវីការពារក្តី កាលពីថ្ងៃទី១៧ ខែកុម្ភៈជាថ្ងៃដែលលោកបានដើរចូលទៅបំភ្លឺនៅតុលាការ ប៉ុន្តែលោកមេធាវីមិនបានចូលរួមការពារក្តីឲ្យនោះទេដោយសារជាប់រវល់ការពារក្តីមួយករណីទៀតនៅខេត្តបន្ទាយមានជ័យ។ ទោះបីជាលោក គឹម សុខ ស្នើសុំពន្យារពេលចូលបំភ្លឺ ដោយសារមិនទាន់មានមេធាវីក្តីក៏តុលាការនៅតែបន្តនីតិវិធីរបស់ខ្លួន ហើយសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស៕