ព័ត៌មាន​បន្ថែម​ជុំវិញ​ការប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ឃាតករ​សម្លាប់​នៅក្នុង​បឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ទីបំផុត​សាកសព​ស្ត្រី​ម្នាក់ ដែល​ត្រូវ​ឃាតករ​ច្របាច់ក​សម្លាប់ ហើយ​ត្រូវបាន​បុរស​អ្នក​ដក ក្រឳ​ឈូក​ហើយ​ប្រទះឃើញ​នៅក្នុង​បឹង​នោះ នៅ​ពុំទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ដដែល បន្ទាប់ពី​មាន បុរស​ម្នាក់ ឈ្មោះ រឿន រ៉ុ​ម អាយុ​៣២​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ត្លុក​ដូន​ស ឃុំ​ស្រង់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​បច្ចុប្បន្ន មាន​អាស័យដ្ឋាន នៅក្នុង​ភូមិព​ពាយ ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​
​បានធ្វើ​ដំណើរ​ទៅកាន់​ប៉ុស្ដិ៍នគរបាល​ចោមចៅ កាលពី​យប់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧​។​ដោយ បាន​អះអាងថា ប្រាប់​នគរបាល​ថា ស្ត្រី​ឈ្មោះ ប៊ុត សុខ​លៀង ហៅ ស្រីមុំ មិនមែនជា​សាកសព ដូចដែល សាក្សី​បំភ្លឺ​ប្រាប់​នគរបាល​នោះឡើយ នាង​គឺជា​អ្នកផ្សេង​ដែល​ពេលនេះ នាង​កំពុង​នៅរស់​ទេ ហើយក៏​កំពុង នៅឯ​ស្រុកកំណើត នៅក្នុង​ភូមិ​ស្វាយ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ យ៉ាង​សុខសាន្ដ​ទៀតផង​។ ដោយឡែក​សាកសព​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ​។​
​ការធ្វើដំណើរ​ទៅ​ប៉ុស្តិ៍នគរបាល​អះអាងថា​នេះ​បន្ទាប់ពី​មាន​គេ​អះអាងថា សព​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅក្នុង​បឹង​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ស្ពាន​ទួល​ពង្រ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​គេ​អះអាងថា ជា​ស្ត្រី​ឈ្មោះ ប៊ុត សុខ​លៀង ហៅ ស្រីមុំ​។​
​គួររម្លឹកថា សាកសព​ស្ត្រី​ម្នាក់​ត្រូវបាន​បុរស​អ្នក​ដក​ក្រអៅឈូក​ម្នាក់​បាន​ប្រទះឃើញ​ក៏បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​ទាំង​ព្រឹក ក្នុងខណៈដែល​បុរស​ម្នាក់​នោះ​ចុះទៅ​ដក​ក្រអៅឈូក​នៅក្នុង​បឹង​មួយកន្លែង ដែលមាន​ឈូក និង​ស្មៅ​កក់​ដុះ​យ៉ាង​ទ្រុប ហើយ​សព​នោះ​ទើប​ស្លាប់​ប្រហែល​២​ថ្ងៃ​ប៉ុណ្ណោះ ។ តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​បច្ចេក​ទេស នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ នាង​ត្រូវបាន​ឃាតករ ធ្វើ​សកម្មភាព​ច្របាច់ក​សម្លាប់ ។​
​សូមបញ្ជាក់ថា រហូតមកទល់​ពេល សព​ស្ត្រី​ខាងលើ​នៅតែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា នគរបាល​មូលដ្ឋាន និង​នគរបាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យក​សាកសព​ទៅកាន់​ឈាបនដ្ឋាន​វត្ត​អង្គ​តា​មិញ ដើម្បី​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ។​ជា​លទ្ធផល​ពិនិត្យឃើញថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ឃាតករ​ច្របាច់ក​សម្លាប់ ហើយ​សាកសព​នាង​ត្រូវបាន បូជា​នៅក្នុង​ឈាបនដ្ឋាន​វត្ត​គោក​ចំបក់ នា​វេលា​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ​ដដែល​នោះ ព្រោះតែ​មិនអាច​ទុក​យូរ បាន​ដោយ​សព​មាន​ធំ​ក្លិនស្អុយ​ទៅហើយ​៕

16910976_1836191799952715_932973529_o16910938_1836191766619385_1395885857_o