ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុកិច្ចសហការពីមន្ត្រីសាលាខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុបានចុះពិនិត្យគុណភាពម្ហូបអាហារ ដោយរកឃើញម្ហូបអាហារសមុទ្រក្លាស្សេមានលាយសារធាតុគីមីហ្វ័រម៉ុលមួយចំនួននៅតំបន់ផ្សារក្តាម។
ទោះជាយ៉ាងនេះបើតាមលោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តពន្យល់ថា បច្ចុប្បន្ននេះ ចំនួនម្ហូបអាហារសមុទ្រលាយសារធាតុគីមី មិនមានច្រើនទេនៅលើទីផ្សារក្នុងក្រុងព្រះសីហនុ ដោយសារតែការចុះត្រួតពិនិត្យទប់ស្កាត់ញឹកញាប់ពីមន្ត្រីកាំកុងត្រូល និងមួយផ្នែកក៏មានការយល់ដឹងច្រើនទាំងអាជីវករនិងប្រជាពលរដ្ឋលើបញ្ហាម្ហូបអាហារខូចគុណភាព។ ទន្ទឹមនោះមន្ត្រីកាំកុងត្រូលបានដកហូតយកម្ហូបអាហារសមុទ្រក្លាស្សេ ដែលមានលាយសារធាតុគីមីហ្វ័រម៉ុលទាំងនេះទៅកំទេចចោលផងដែរ៕