អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុគ្គលិក​សារព័ត៌មាន​កាសែត​រស្មី​កម្ពុជា និង​ទូរទស្សន៍ CNC ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ​ម័ ដោយសារតែ​ត្រូវ​រថយន្ត​ចាក់​បេតុង​កិន​បែកក្បាល ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៤០​នាទី​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​នឹង​ផ្លូវ​១៤៨ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​បុរសរងគ្រោះ​មានឈ្មោះ ស្រូ​យ នី​កា បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៥៨ ហ្សេ​ហ្សិត ផ្លូវ​នរោត្តម ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​កើតឡើង​ដោយសារតែ​រថយន្ត​ចាក់​បេតុង​បើក​កៀរ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​ដួល ហើយ​កិន​ពីលើ​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជន​បើករថយន្ត​ចាក់​បេតុង ដើម្បី​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

32116864398_10154265549972826_388727373860399460_n