កាំកុងត្រូល​ខេត្តបាត់ដំបង​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ​គុណភាព​ម្ហូបអាហារ​តាម​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០១៧​នេះ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ត្រី សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ អប់រំ​ផ្សព្វផ្សាយ​អំពី​គុណភាព​ម្ហូបអាហារ នៅតាម​ទីផ្សារ ក្នុង​ក្រុង​បាត់ដំបង​។
លោក ហាក់ សុខ​រិ​ន ប្រធាន សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បានអោយដឹងថា​៖​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​នេះ​ផងដែរ​ដោយមាន​ការសម្របសម្រួល​ពី​លោក​សៀង​ឯម វូ​ន​ស្ហី អភិបាលក្រុង បាត់ដំបង​និង​មានការ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​រួម​និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​បានធ្វើការ​ត្រួតពិនិត្យ​ទៅលើ​កាលបរិច្ឆេទ​នៃ​ទំនិញ​និង​ការតាំង​លក់​នូវ​ម្ហូបអាហារ​ដែល​មិនមាន​ការ​វិច​ខ្ចប់​អោយបាន​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទិញ​យកទៅ​ទទួលទាន​។​
​លោក​បន្តថា​៖​ក្នុង​ការចុះពិនិត្យ​នេះ​ផងដែរ​ក៍មាន​នូវ​រថ​យន្ត​មន្ទីរពិសោធន៍​ចល័ត​របស់​ក្រសួង​ដើម្បី​ធ្វើការ​ពិសោធន៍​ជាក់ស្តែង​ភ្លាមៗ​នៅ​និង​កន្លែង​ផងដែរ ហើយ​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​នៅតាម​ទីផ្សារ​រយះ​ពីរ​ថ្ងៃ​មកនេះ​ឃើញថា​គ្រប់​ទំនិញ​និង​ចំណីអាហារ​ដែល​អាជីវករ​ដាក់តាំង​លក់​នៅពេលនេះ​គឺមាន​ការរកឃើញ​នូវ​អាហារ​ដែលមាន​ជាតិគីមី​ឬ​បូរ៉ា​ក់​អ្វី​ឡើយ​គឺ​ល្អប្រសើរ​ច្រើន ។
ក្រៅពី​ការត្រួតពិនិត្យ​ម្ហូបអាហារ​តាម​ទីផ្សារ​មន្ត្រី​ជំនាញ​ក៏ដូចជា​លោក​អភិបាលក្រុង​បាន​អប់រំ​ផ្សព្វផ្សាយ​និង​អំពាវនាវ​ទៅដល់​បងប្អូន​ជា​អាជីវករ​ទាំងអស់​ដែល​ដាក់តាំង​លក់​រាល់​ទំនិញ​គ្រប់​ប្រភេទ​សូមអោយ​យកតែ​ទំនិញ​ណា​ដែលមាន​គុណភាព​ជៀសវាង​យក​ទំនិញ​ខូចគុណភាព ឬ​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​ពិសេស​ប្រភេទ​ទំនិញ​ដែល​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​សុខភាព​ប្រជាពលរដ្ឋ​៕

16900097_1836924666546095_460798174_n16900115_1836924703212758_219592289_n 16933618_1836924683212760_1948001863_n 16933747_1836924799879415_739691048_n 16934166_1836924706546091_1928132257_n 16934185_1836924693212759_638664070_n