សម្តេច​តេ​ជោ​ព្រមាន​បង្ក្រាប​បាតុកម្ម​ដែល​មិន​ទទួលលទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយបាន​ព្រមាន​ថា នឹង​ប្រើ​កម្លាំង​ទ័ព​បង្ក្រាប​បាតុកម្ម ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ខាងមុខ​។​
​សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែងថា មាន​អ្នកខ្លះ​មិនទាន់បាន​ស្អី​ផង មក​អួតថា ខ្លួន​នឹង​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ហើយ​បាន​អះអាងថា នឹង​បង្ក្រាប​អ្នក​មិន ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​។ សម្តេច​បន្តថា បង្ក្រាប​អ្វី​បើ​កម្លាំង​ទ័ព នៅក្នុង​ដៃ​របស់​សម្តេច ហើយ​ហ្នឹង​៕

vayofm_07