ផ្តន្ទាទោសអតីត​មេដឹកនាំ​ក្រុង​ហុងកុង​ដាក់គុក​២០​ខែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2017 ក+ ក-

​ហុងកុង​៖​តុលាការក្រុង​ហុងកុង​បានសម្រេច​ផ្តន្ទាទោស​អតីត​មេដឹកនាំ​នៃ​ទីក្រុង​ហុងកុង​លោក Donald Tsang ជាប់ពន្ធនាគារ​ចំនួន​២០​ខែ ក្រោម​បទ​ប្រកាន់​ពាក់ព័ន្ធ​រឿងក្តី​ពុករលួយ​ក្នុងអំឡុងពេល​លោក​នៅ​កាន់តំណែង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ។​
​គួរ​បញ្ជាក់ថា លោក Donald Sang មាន​វ័យ​៧២​ឆ្នាំ បាន​កាន់​មុខតំណែង​ជា​មេដឹកនាំ​នៃ​ទីក្រុង​ហុងកុង​អស់​រយៈ​០៧​ឆ្នាំ​រាប់​ចាប់ពី​ឆ្នាំ​២០០៥ ហើយ​រូបលោក​គឺជា​មន្ត្រី​ដែលមាន​អាយុ​ច្រើនជាងគេ​បំផុត​ដែល​ត្រូវបាន​ផ្តន្ទាទោស​នៅក្នុង​សំណុំរឿង​កម្រិត​ព្រហ្មទណ្ឌ​៕

fn-2017-02-22-10-08-03-1