ប្រទះឃើញក្បាលគ្រាប់ និងគ្រាប់បែកនៅក្នុងស្ទឹងសង្កែ
ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានប្រទះឃើញក្បាលគ្រាប់និងគ្រាប់បែក នៅចំណុចមាត់ស្ទឹងសង្កែ ស្ថិតក្នុងក្រុមទី២៦ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខណៈចុះងូតទឹក។
សមត្ថកិច្ចនៅមូលដ្ឋានបានប្រាប់អោយដឹងថា គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញមានប្រភេទគ្រាប់បែកសូវៀតចំនួន១ គ្រាប់នៅផ្ទុះ១០០% និងប្រភេទក្បាលគ្រាប់ 75mm ចំនួន១គ្រាប់ដែលឈ្មោះ ឌុច សុខហួរ ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅចំណុចខាងលើប្រទះឃើញខណះទៅចុះងូតទឹកក្នុងស្ទឹងសង្កែ ។
បច្ចុប្បន្នគ្រាប់បែកនិងក្បាលគ្រាប់ខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការប្រគល់ឲ្យទៅអង្គភាពកំចាត់មីនយកចាត់ការទៅតាមជំនាញ៕