អ៊ីរ៉ាក់​ត្រៀម​វាយលុក​លើ​បន្ទាយ​ធំ​ចុងក្រោយ​របស់​ក្រុម​ជី​ហាត​នៅ​ក្រុង ​Mossoul
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2017 ក+ ក-

​អ៊ីរ៉ាក់​៖​កងទ័ព​អ៊ីរ៉ាក់​ប្រុងប្រៀប​ខ្លួន​ដើម្បី​វាយលុក​នៅលើ​ប្រ​លាន​យន្តហោះ​ក្រុង Mossoul ដែល​បន្ទាយ​ធំ​ចុងក្រោយ​របស់​ក្រុម​ប្រដាប់អាវុធ​ជី​ហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​។​
​កងទ័ព​អ៊ីរ៉ាក់​ដោយមាន​ជំនួយ​ពី​កងទ័ព​ស​ម្ព័​ន្ត​មិត្ត​ក្រោម​បញ្ជាការ​របស់​អាមេរិក បាន​ពង្រឹង​តួនាទី​របស់ខ្លួន​ថែមទៀត​ក្នុង​រយៈពេល ៤​ថ្ងៃ​បន្ទាប់ពី​ការបើក​ប្រតិបត្តិ​ការវាយលុក​ទៅលើ​ក្រុង Mossoul ដ៏​ចំណាស់​នៅ​ភាគ​ខាងលិច​រួចមក​។ ទន្ទឹម​នោះ​ទ័ព​អ៊ីរ៉ាក់​នឹង​បើក​ប្រតិបត្តិ​ការវាយលុក​បន្ថែ​ម​ទៀត​ទៅលើ​តំបន់​នានា​ដែល​ស្ថិតនៅ​ជុំវិញ​ភាគខាងត្បូង​ជាប់​ច្រាំងទន្លេ Tigre ដែល​កាត់​ក្រុង Mossoul ជា​ពីរ​ផ្នែក​។​
​យោងតាម​អ្នកទទួលខុសត្រូវ​ផ្នែក​ស៊ើបការណ៍​របស់​អាមេរិក​មួយរូប​បាន​ឲ្យ​ដឹងថា ពួក​ជី​ហាត​ប្រដាប់អាវុធ មាននៅ​សេសសល់​តែ​ប្រមាណ​២០០០​នាក់​ប៉ុណ្ណោះ​នៅក្នុង​តំបន់​នោះ ខណៈ​ពួក​ជី​ហាត​ដែល​នៅមុន​ការវាយលុក​លើកដំបូង​នៅ​ថ្ងៃទី​១៧​តុលា មាន​គ្នា​ប្រមាណ​ពី​៥០០០​នាក់​ទៅ​៧០០០​នាក់​៕

2017-01-13t105537z_1890364146_rc1a9b24cb00_rtrmadp_3_mideast-crisis-iraq-mosul_1_0