តុលាការ​បើកសវនាកា​រ​កាត់ទោស​លោកស្រី ទេព វ​ន្នី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖តាម​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​កាត់ទោស​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​
​ជាមួយគ្នានេះ​ពលរដ្ឋ​មកពី​សហគមន៍​បឹងកក់​បាន​លើកគ្នា​ស្រែក​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង​លោកស្រី ទេព វ​ន្នី ខណៈដែល​តុលាការ​កំពុងតែ​កាត់ទោស​លោកស្រី​ពាក់ព័ន្ធ​ករណី​ហិង្សា​អំឡុង​ឆ្នាំ​២០១៣​។​
​គួរ​បញ្ជាក់ថា សវនាការ​ព្រឹក​នេះ​ដឹកនាំ​ដោយ​លោក ឡុង កេស​ភី​រម្យ ជា​ចៅក្រម​ជំនុំជម្រះ និង លោក សៀង សុខ ជា​តំណាង​អយ្យការ​៕

fn-2017-02-23-08-48-39-0fn-2017-02-23-08-48-45-0 fn-2017-02-23-08-48-46-2