កូរ៉េខាងជើង ៖ ការធ្វើ​កោសល្យវិច័យ​របស់​ម៉ាឡេស៊ី​ជា​ទង្វើ​ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​រដ្ឋបាល​ក្រុង​ព្យុងយ៉ាង​បាន​ហៅ​ការធ្វើ​កោសល្យវិច័យ​លើ​សាកសព​លោក គីម ជុង​ណាំ របស់​អាជ្ញាធរ​ម៉ាឡេស៊ី​ថា ជា «​ទង្វើ​ខុសច្បាប់ និង​អសីលធម៌​»​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុ​ន​ហាប់​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ជាមួយគ្នានេះ​កូរ៉េខាងជើង​ក៏បាន​ប្រកាស​ថ្កោលទោស​ការស៊ើបអង្កេត​ព្រមទាំង​ច្រានចោល​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​ទីក្រុង សេ​អ៊ូ​ល ដែលថា ទីក្រុង​ព្យុងយ៉ាង ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ ដោយ​ចាត់ទុកថា វា​គ្រាន់តែ​ជាការ​រួមគំនិត​គ្នា​ប្រឆាំងនឹង​ខ្លួន​តែប៉ុណ្ណោះ​។
​ទោះបីយ៉ាងណា​ទីក្រុង​ព្យុងយ៉ាង​នៅតែ​អះអាងថា បុរស​ម្នាក់​ដែល​បាន​ស្លាប់​នៅឯ​អាកាសយានដ្ឋាន អន្តរជាតិ ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ មិនមែនជា​លោក គីម ជុង​ណាំ ហើយ​សូម្បីតែ លទ្ធផល​កោសល្យវិច័យ ឬ​ការបញ្ជាក់​ពី​អត្តសញ្ញាណ​ជា​ផ្លូវការ ក៏​ពុំទាន់​ត្រូវបាន​គេ ចេញផ្សាយ​ជា​សាធារណៈ​ដែរ​៕

fn-2017-02-22-10-49-05-1