ផ្តន្ទាទោស​អ្នកស្រី ទេព វ​ន្នី តាម​ការសម្រេច​របស់​សាលាឧទ្ធរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​តុលាការ​រាជធានី​ភ្នំពេញ​បានសម្រេច​តម្កល់​ការចោទប្រកាន់​លើ​អ្នកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់​តាម​ការសម្រេចរ​បស់​សាលាឧទ្ធរណ៍​។​
​យ៉ាងណាក៏ដោយ នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏មាន​ការប៉ះពាល់​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច​និង​អ្នកគាំទ្រ​អ្នកស្រី ទេព វ​ន្នី ផងដែរ​។​
​ស្ត្រី​ម្នាក់ ក្នុងចំណោម​ក្រុមអ្នកតវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នកស្រី ទេព វ​ន្នី បាន​ដួលសន្លប់ បន្ទាប់ពី​ក្រុមអ្នកតវ៉ា មកពី​តំបន់​បឹងកក់​ទាំងនោះ បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​សមត្ថកិច្ច ដែល​ដាក់​ការពារ​នៅមុខ​តុលាការក្រុង​ភ្នំពេញ នា​វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​៕

fn-2017-02-23-08-48-39-0

fn-2017-02-23-10-19-33-0fn-2017-02-23-10-19-33-1